ព័ត៌មានអន្តរជាតិ

យោធាអាមេរិកកំណត់គោលដៅទៅលើយន្តហោះគ្មានមនុស្សបើករបស់ក្រុមឧទាមហូទីចំនួន១០គ្រឿងក្នុងការវាយប្រហារថ្មីនៅប្រទេសយេម៉ែន

ក្រុមឧទ្ទាមដែលមានសម្ព័ន្ធមិត្តជាមួយនឹងអ៊ីរ៉ង់ បានព្រមានពីការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងនាវាចម្បាំងអាមេរិក និងអង់គ្លេស។

យោធាសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារជាថ្មីប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកចំនួន១០គ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមឧទ្ទាមហូទី ដែលមានសម្ព័ន្ធមិត្តជាមួយនឹងអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែន ក៏ដូចជាមជ្ឈមណ្ឌលគ្រប់គ្រងផ្ទាល់ដីផងដែរ។

ទីបញ្ជាការកណ្តាលរបស់យោធាអាមេរិក បាននិយាយនៅក្នុងសចេក្តីថ្លែងការណ៍មួយ ដោយសំដៅលើយន្តហោះគ្មានមនុស្សបើកថ្ងៃព្រហស្បតិ៍នេះថា “កងកម្លាំងសហរដ្ឋអាមេរិកបានកំណត់គោលដៅលើ “ស្ថានីយត្រួតពិនិត្យជើងគោក UAV និង យន្តហោះគ្មានមនុស្សបើកផ្លូវមួយរបស់ក្រុមឧទាមហូទីចំនួន១០គ្រឿង” ដែល “បង្ហាញពីការគំរាមកំហែងជិតមកដល់ចំពោះនាវាពាណិជ្ជករ និងនាវាកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់” ។ 

ក្រុមនេះបាននិយាយកាលពីថ្ងៃពុធថា នាវាចម្បាំងអាមេរិក និងអង់គ្លេសទាំងអស់ដែលចូលរួមក្នុង “ការឈ្លានពាន” ប្រឆាំងនឹងយេម៉ែន គឺជាគោលដៅ ដែលបង្កើនការព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ ក៏ដូចជាការរំខានដល់ពាណិជ្ជកម្មពិភពលោកកើនឡើងផងដែរ។

ក្រុមឧទាមហូទីបាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងជើងទឹករបស់ខ្លួន បានធ្វើប្រតិបត្តិការវាយប្រហារទៅលើ “នាវាជំនួញអាមេរិក” នៅឈូងសមុទ្រ Aden ប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់មីស៊ីលទៅកាន់នាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិក Gravely។

សហរដ្ឋអាមេរិកបានបង្កើតក្រុមការងារកងទ័ពជើងទឹកពហុជាតិសាសន៍ ដើម្បីជួយការពារការដឹកជញ្ជូនតាមសមុទ្រក្រហមពីការវាយប្រហារម្តងហើយម្តងទៀតរបស់ក្រុមឧទាបហូទីលើផ្លូវទឹកដ៏មមាញឹកដែលនាំដល់១២ភាគរយនៃពាណិជ្ជកម្មពិភពលោក។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃពុធថា ប្លុកនេះក៏មានគម្រោងចាប់ផ្តើមបេសកកម្មកងទ័ពជើងទឹកនៅសមុទ្រក្រហមក្នុងរយៈពេលបីសប្តាហ៍ដើម្បីជួយការពារនាវាដឹកទំនិញ។

ទីក្រុងវ៉ាស៊ីនតោនក៏បានសម្លឹងរកការដាក់សម្ពាធផ្នែកការទូត និងហិរញ្ញវត្ថុលើក្រុមឧទាមហូទីផងដែរ។ កាលពីខែមករា សហរដ្ឋអាមេរិកបានចុះបញ្ជីក្រុមនេះជាថ្មីថាជា “ភេរវករពិភពលោកដែលត្រូវបានចាត់តាំងជាពិសេស”៕

ប្រភព៖ AL JAZEERA, ថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button