យោងតាមរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៦ មករា ឆ្នាំ២០២៤ បានបញ្ជាក់ថា រកឃើញករណីជំងឺផ្តាសាយបក្សី ចំនួន ០១ទៀត កើតលើក្មេងប្រុសអាយុ៣ឆ្នាំ ដែលជា ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) បញ្ជាក់ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដែលកុមារានេះ មានទីលំនៅក្នុងភូមិតាប្រុយ ឃុំព្រែកពោន ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង។ បច្ចុប្បន្ន អ្នកជំងឺទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការ សាកសួរបង្ហាញថា ប្រហែល១០ថ្ងៃមុន មានមាន់ទាស្លាប់នៅក្នុងភូមិ និងនៅជុំវិញផ្ទះអ្នកជំងឺ៕
អត្ថបទពាក់ព័ន្ធ
ទំនប់អូរតេធិបតី បានផ្តល់ប្រយោជន៍ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ប្រើប្រាស់ និងស្រោចស្រពដំណាំជាប្រចាំថ្ងៃ
4 សប្ដាហ៍ ago
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញចុះពិនិត្យសិក្សាដើម្បីរៀបចំតំបន់ទេសចរណ៍ធម្មជាតិភ្នំទឹកធំ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច
ខែតុលា 22, 2024