ព័ត៌មានជាតិ

រកឃើញឈាមជ្រូកធ្វើពីឈាមគោនិងសណ្តែកបណ្តុះមាន សារជាតិគីមី

រាជធានីភ្នំពេញ ៖ សង្កេត ឃើញ ឈ្មួញ មួយ ចំនួន នៅ តែ កេង បន្លំ ដើម្បី តែ ផលប្រយោជន៍ ការ ចំណេញ របស់ ខ្លួន ដោយ មិន បាន គិត ពី បញ្ហា សុខភាព របស់ ប្រជាពលរដ្ ពេល ដែល គាត់ បាន ទិញ យក មក ធ្វើជា ម្ហូបអាហារ ដើម្បី បរិភោគ នោះ ទេ ។

ជាក់ស្តែង យោង តាម ផេ ក អគ្គ ការពារ អ្នក ប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង បង្ក្រាប ការ ក្លែងបន្លំ បានឱ្យ ដឹង ថា ដោយ អនុវត្ត តាម អនុសាសន៍ ណែនាំ ដ៍ ខ្ពង់ខ្ពស់ ពី លោក ជំទាវ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជ កម្ម និង ការ ចង្អុលបង្ហាញ ពី ថ្នាក់ដឹកនាំ នៃ អគ្គនាយកដ្ឋាន ក . ប . ប . ក្នុង ការ ការពារ សុខុមាលភាព ប្រជាពលរដ្ឋ សាខាក . ប . ប . រាជធានី ភ្នំពេញ សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន និង ប៉ុស្តិ៍ នគរបាល រដ្ឋ បាល សង្កាត់ បឹង សាឡា ង ខណ្ឌទួលគោក បាន ចុះ ត្រួតពិនិត្យ ណែនាំ និង អប់រំ នៅ ទីតាំង ផលិត ឈាម ជ្រូក និង សណ្តែកបណ្តុះ ចំនួន ២ ទីតាំង ស្ថិត នៅ ភូមិ ១៧ សង្កាត់ បឹង សាឡា ង ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

យោង តាម លទ្ធផល នៃ ការ ត្រួតពិនិត្យ បាន រក ឃើញ ថា ៖
– ផលិតផល ឈាម ជ្រូក ធ្វើ អំពី ឈាម គោ ដែល ជា កម្មវត្ថុ នៃ ការ ក្លែងបន្លំ វត្ថុធាតុដើម បន្លំ ថា ប្រភេទ នៃ ផលិត ផល ឈាម
– សណ្តែកបណ្តុះ មាន ដាក់ បន្ថែម សារធាតុ គីមី
– មិន ស្រប តាម បទ ប្បញ្ញត្តិ បច្ចេកទេស តាម លក្ខខណ្ឌ តម្រូវ ផ្នែក អនាម័យ ម្ហូបអាហារ គុណភាព សុវត្ថិ ភាព ផ្នែក អតិសុខុមប្រាណ ជីវសាស្ត្រ ស្រប តាម បទ ប្ប ញ្ញាត្តិ នៃ ច្បាប់
– ដូចនេះ មន្ត្រី ជំនាញ បាន ដកហូត ផលិតផល ឈាម ចំនួន ៥១ គីឡូក្រាម និង សណ្តែកបណ្តុះ ដែល បន្ថែម សារធាតុ គីមី ចំនួន ២២ គីឡូក្រាម សរុប ចំនួន ៧៣ គីឡូក្រាម ។

ប្រភព បន្ត ទៀត ថា ក្រោយ ការ ត្រួតពិនិត្យ និង ការ ពន្យល់ ណែនាំ អំពី ច្បាប់ ដល់ ម្ចាស់ ទីតាំង ទាំង ២ ខាងលើ ម្ចាស់ ទីតាំង បាន យល់ព្រម សហការ ទទួល ការ ណែនាំ អប់រំ ពី មន្ត្រី ជំនាញ ដែល បាន ចុះ មក ត្រួតពិនិត្យ ដោយ ធ្វើ កិច្ចសន្យា កែតម្រូវ ដូច តទៅ ៖

– បញ្ឈប់ ការ ដាក់ លាយ សារធាតុ បន្ថែម ( សារធាតុ គីមី ) លើ ការ ផលិត សណ្តែកបណ្តុះ ឬ មិន បន្ត ការ ផលិត សណ្តែកបណ្តុះ ទៀត ។
– បញ្ឈប់ ការ ផលិត ឈាម ជ្រូក ធ្វើ ពី ឈាម គោ ដែល ជា កម្មវត្ថុ នៃ ការ ក្លែងបន្លំ វត្ថុធាតុដើម បន្លំ ផលិតផល ឈាម និង មិន ដាក់ លាយ សារធាតុ បន្ថែម ណា ដែល ច្បាប់ មិន អនុញ្ញាតិ ។
– រៀបចំ អនាម័យ ទុកដាក់ សម្ភារ វត្ថុធាតុដើម ឱ្យ បាន ល្អ ។
– ម្ចាស់ ទីតាំង បាន ស្នើ សុំ ការ រៀបចំ រយៈពេល ៣ ខែ ដើម្បី កែតម្រូវ អនាម័យ ទីតាំង ឱ្យ បាន ល្អ និង សហការ ជាមួយ សមត្ថកិច្ច ជំនាញ ដើម្បី ចុះ ផ្ទៀងផ្ទាត់ ពី ភាព ត្រឹមត្រូវ ក្នុង ការ ធ្វើ អាជីវកម្ម នេះ ៕

អត្ថបទពាក់ព័ន្ធ

Back to top button