ព័ត៌មានជាតិ

រកឃើញមឹកបំពង់មានគីមីនិងបង្គារចាក់ចាហ៊ួយចំនួន១៣៥ គីឡូក្រាមដាក់លក់នៅម្តុំត្រឡោកបែក

រាជធានី ភ្នំពេញ ៖ មន្ត្រី ជំនាញ សាខា ក . ប . ប . រាជធានី ភ្នំពេញ នៅ ថ្ងៃ ទី ១១ ខែមេសា ឆ្នាំ ២០២៤ នេះ បាន ចុះ យុទ្ធនាការ ត្រួតពិនិត្យ សុវត្ថិភាព ម្ហូបអាហារ ជូន ប្រជាពលរដ្ឋ ក្នុង មុន ថ្ងៃ ចូល ឆ្នាំ ថ្មី ក្នុង នោះ បាន រក ឃើញ មឹក បំពង់ មាន សារធាតុ គីមី ហាមឃាត់ Formalin និង បង្គារ មាន ចាក់ ចា ហ៊ួ យ សរុប ចំនួន ១៣៥ គីឡូក្រាម នៅ តាម ស្តង់ លក់ គ្រឿង សមុទ្រ នៅ ម្តុំ ត្រឡោក បែក ។

យោង តាម លទ្ធផល នៃ ការ ត្រួតពិនិត្យ បាន រក ឃើញ មឹក បំពង់ មាន សារធាតុ គីមី ហាមឃាត់ Formalin ចំនួន ៤៨ គីឡូក្រាម និង បង្គារ មាន ចាក់ ចា ហ៊ួ យ ចំនួន ៨៧ គីឡូក្រាម ត្រូវ បាន រក ឃើញ នៅ តាម ស្តង់ លក់ មួយ ចំនួន ម្តុំ ត្រឡោក បែក ស្ថិត នៅ ផ្លូវ ៥៩៨ សង្កាត់ ទឹកថ្លា ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ ។

មន្ត្រី ជំនាញ សាខា ក . ប . ប . រាជធានី ភ្នំពេញ បាន ធ្វើការ ដកហូត និង យក ទៅ បំផ្លាញ ចោល នូវ ផលិតផល បង្គារ មាន ចាក់ ចា ហ៊ួ យ នេះ និង មឹក បំពង មាន សារធាតុ គីមី ហាមឃាត់ តាម នីតិវិធី ។

សូម ជម្រាប ថា សារធាតុ គីមី ហាមឃាត់ ហ្វ ម៉ា លី ន (Formalin) ឬ ថ្នាំ ចាក់ ការពារ សាកសព គឺជា សារធាតុ គីមី ដែល ត្រូវ បាន ហាមឃាត់ ដាច់ខាត មិន ឲ្យ នៅ ក្នុង វិស័យ ម្ហូបអាហារ ដូច ជា ៖ ត្រី សាច់ បន្លែ ការ កែ ច្នៃ ផលិតផល កសិកម្ម និង គ្រឿង សមុទ្រ ជាដើម ព្រោះថា វា អា ចប ង្ត រ ឲ្យ មាន ផល ប៉ះពាល់ ដល់ សុខភាព អ្នក ប្រើប្រាស់ ដូច ជា ៖ បង្ក ទៅ ជា ជំងឺមហារីក ច្រមុះ , ពុល – សន្លប់ ឬ អាច ដល់ ស្លាប់ , ប៉ះពាល់ ភ្នែក បំពង់ក និង ដំណេក ដង្ហើម , សម្រាប់ ស្ត្រី អាច បណ្តាល ឲ្យ រលូត កូន , បង្ក ជា ជំងឺមហារីក ឈាម , គ្រោះថ្នាក់ ដល់ ក្រលៀន , រលាក ប្រដាប់ រំលាយ អាហារ , ឈឺពោះ ក្អួត ច ង្កោ រ និង រាគ រួស ៕

អត្ថបទពាក់ព័ន្ធ

Back to top button