ព័ត៌មានជាតិ

រងរបួសធ្ងន់ម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូនៅតាមបណ្តាយផ្លូវវែងស្រេង  

(ព័ត៌មានបឋម) នៅយប់ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូឌ្រីមសង់ ជិះដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បុកគ្នាជាមួយនឹង​រថយន្ត Lexus LX 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-2533 បណ្តាលឲ្យអ្នកជិះម៉ូតូរងបួសបាក់ភ្លៅខាងស្តាំ រីឯម៉ូតូ និង រថយន្ត រងការខូចខាត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវែងស្រង ក្បែរផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឲ្យដឹងថា រថយន្ត Lexus LX 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-2533 បើកបរដោយបរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីមុខផ្សារកាណាឌីយ៉ា ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច បត់ឆ្វេងឆ្លងផ្លូវចូលទៅផ្លូវអាងទឹក ផ្លូវវេងស្រេង ចំណែកឯ អ្នកជិះម៉ូតូ អាយុប្រហែល៣០ក្រាស់ ជិះម៉ូតូឌ្រីមសង់ ចេញពីស្តុបទួលពង្រ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត មកដល់ផ្លូវចក្រចូលអាងទឹក ក៏បុកជាមួយនឹងថយន្តនោះពេញទំហឹងតែម្តងទៅ បណ្តាលឲ្យបាក់ភ្លៅខាងស្តាំ។

សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡោះយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button