
ប្រមុខការពារជាតិកូរ៉េខាងត្បូងបានលើកឡើងថា ប្រទេសកូរ៉េខាងជើងអាចនឹងបាញ់បង្ហោះផ្កាយរណបចារកម្មមួយផ្សេងទៀតនៅដើមចុងខែមីនាមុខនេះ។
ប្រទេសកូរ៉េខាងជើងបានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុនថា ខ្លួនបានដាក់ផ្កាយរណបឈ្លបយកការណ៍យោធាលើកដំបូងរបស់ខ្លួនទៅកាន់គន្លងតារាវិថី។ មេដឹកនាំប្រទេសនេះ លោក គីម ជុង អ៊ុន បានលាតត្រដាងកាលពីខែធ្នូអំពីផែនការបាញ់បង្ហោះផ្កាយរណបចំនួនបីបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការបាញ់បង្ហោះដំបូងក្នុងចំណោមការគ្រោងទុកទាំងបីនោះ អាចនឹងមាននៅចុងខែក្រោយ។
លោក Shin បានបដិសេធមិនបង្ហាញពីមូលដ្ឋានសម្រាប់ការលើកឡើងរបស់គាត់ ប៉ុន្តែបានបង្ហាញឲ្យដឹងថា គម្រោងបាញ់បង្ហោះផ្កាយរណបចារកម្មរបស់យោធាកូរ៉េខាងត្បូងពីសហរដ្ឋអាមេរិកនៅដើមខែមេសាខាងមុខនេះ។
លោកបានចង្អុលបង្ហាញថា ប្រសិនបើ លោក គីម បញ្ជាឱ្យបាញ់លឿនជាងការបាញ់របស់កូរ៉េខាងត្បូង នោះយោធារបស់កូរ៉េខាងជើងនឹងអាចធ្វើដូច្នេះបានក្នុងខែមីនាខាងមុខនេះ។
លោក Shin ក៏បានធ្វើអត្ថាធិប្បាយលើផ្កាយរណបឈ្លបយកការណ៍យោធា ដែលទីក្រុងព្យុងយ៉ាងអះអាងថា បានបាញ់បង្ហោះដោយជោគជ័យ ដោយកត់សម្គាល់ថា “វាមិនបង្ហាញ គ្មានសញ្ញានៃដំណើរការទេ ហើយគ្រាន់តែវិលជុំវិញដោយគ្មានសកម្មភាព”៕
ប្រភព៖ NHK, ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤


