ព័ត៌មានជាតិ

រថយន្តចំនួន១គ្រឿងកំពុងបើកបរសុខៗ ស្រាប់ធ្លាយហ្គាសបាញ់ចេញមកក្រៅ បង្កការភ្ញាក់ផ្អើលនៅ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ

កាលពីយប់ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិញមិញនេះ រថយន្តលុចសីស ស៊េរីចាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J-5044 ចំនួន១គ្រឿង បានបំពាក់ធុងហ្គាស ហើយបានធ្លាយហ្គាសបាញ់ចេញមកខាងក្រៅ ខណៈពេលកំពុងបើកបរ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ្ន ដែលកំពុងដំណើរ រួមទាំងកម្លាំងសមត្ថកិច្ច ដែលមានទីតាំងស្ថិតនៅ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច ខណៈពេលកំពុងបើកបរសុខៗ ក៏ស្រាប់តែធ្លាយហ្គាសបាញ់ចេញមកខាងក្រៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ្ន ដែលកំពុងដំណើរ រួមទាំងកម្លាំងសមត្ថកិច្ចផង ក៏បានទាក់ទងទៅក្រុមមន្ត្រីពន្លត់អគ្គិភ័យ មកធ្វើអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុ រថយន្តដែលធ្លាយហ្គាសបាញ់ចេញមកក្រៅខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ ដោយសារមិនមានប៉ះពាល់ដល់ប្រជាពលរដ្ឋ ទ្រព្យសម្បត្តិរបស់អ្នកផ្សេង ក៏ដូចជាសម្បត្តិរដ្ឋផងដែរ៕

អត្ថបទពាក់ព័ន្ធ

Back to top button