ព័ត៌មានជាតិ

រថយន្ត​ចំនួន១គ្រឿងបុករថយន្តចំនួន២គ្រឿង ចំពីក្រោយនៅកន្លែងផ្សេងគ្នាក្នុងរាជធានីភ្នំពេញ រងការខូចខាត

កាលពីយប់ ថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើល ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ​ រថយន្ត​ម៉ាក​ Toyota Raize ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-9327 ចំនួន១គ្រឿង បើកបរដោយបុរសវ័យចំណាស់ម្នាក់ ធ្វើដំណើរស្ថិតក្នុងស្ថានភាពស្រវឹងតាមបណ្តោយវិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) ក្នុងល្បឿនលឿន ដល់ត្រង់ចំណុចកើតហេតុខាងលើ ហួសស្តុបទេពផនបន្តិច រេចង្កូតរថយន្ត ជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាក TOYOTA BZ4X ចំពីក្រោយពេញទំហឹង ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ រងការខូចខាត។ ចំណែកឯអ្នកបើកបររថយន្តមិនបានឈប់ដោះស្រោយឡើយ បែរជាបន្តល្បឿនរថយន្ត បើករត់គេចចេញពីកន្លែងកើតហេត តែត្រូវបានសមត្ថកិច្ចជិះប្រដេញតាមពីក្រោយរថយន្តដល់ផ្លូវ៥៩៨ ក្បែរស្តុបតាឡោកបែក ជ្រុលចង្កូតររថយន្តទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀត ពណ៏ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2U-3162 កំពុងឈប់ស្តុប បណ្តាលឲ្យរងការខូចខាតកាងផ្នែកខាងក្រោយបន្តិចបន្តួច ទៅមុខលែងរួច ត្រូវបានប្រជាពលរដ្ឋស្ទាក់រថយន្ត និង ឃាត់ខ្លួនអ្នកបើករថយន្តបង្ក ប្រគល់ជូនកម្លាំងសមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងកន្លែងកើតហេតុ រួចបន្តទាក់ទងទៅមន្រ្តីជំនាញចរាចរណ៏ក្រុង ដើម្បីធ្វើការវាស់វែងរថយន្តទាំង៣គ្រឿង និង យករថយន្តទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ៕

អត្ថបទពាក់ព័ន្ធ

Back to top button