ព័ត៌មានជាតិ

រថយន្តចំនួន៤គ្រឿងបុកបន្តកន្ទុយគ្នាក្នុងគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់ទួលសង្កែទី២ 

(ព័ត៌មានបឋម) នៅរសៀលថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានរថយន្តចំនួន៤គ្រឿង បុកបន្តកន្ទុយគ្នា រួមមាន រថយន្តកូរ៉េ Hyundai ពាក់ស្លាកលេខ ព្រៃវែង 3A-0110 បុកជាមួយនឹងរថយន្តព្រុស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2BU-6131 ធ្វើឲ្យរថយន្តព្រុស បុកជាមួយនឹងរថយន្តស្តារិក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AS-0441 មិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ដោយគ្រាន់តែរងការខូចខាត រថយន្តចំនួន៣គ្រឿងប៉ុណ្ណោះ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាធានីភ្នំពេញ។ ចំណែកឯរថយន្ត១គ្រឿងទៀត ដែលរថយន្តស្តារិកបុកពីក្រោយ បានចាកចេញពីកន្លែងកើតហេតុ ដោយមិនដឹងថា រងការខូចខាត ឬ ក៏អត់នោះទេ។

សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡោះយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button