ព័ត៌មានជាតិ

រថយន្តដឹកសិស្សសាលារៀនឯកជនបើកឆ្លងផ្លូវបុកជាមួយម៉ូតូ សិស្សស្រី២នាក់រងរបួសធ្ងន់

រាជធានី ភ្នំពេញ ៖ រថយន្ត ដឹក សិស្ស ១ គ្រឿង របស់ សាលារៀន ឯកជន ( មី គី វ៉េ ) បាន បើកបរ ឆ្លងផ្លូវ ហើយ បាន ជ្រុល ទៅ បុក ម៉ូតូ ១ គ្រឿង ដែល ជិះ ដោយ សិស្ស ស្រី ២ នាក់ ពេញទំហឹង បណ្តាល ឱ្យ ពួក នាងរង របួស ធ្ងន់ធ្ងរ ទាំង ២ ន សក់ និង ត្រូវ បាន រថយន្ត សង្គ្រោះ អង្គភាព ៧១១ ដឹក បញ្ជូន ទៅ កន់ មន្ទីរពេទ្យ ដើម្បី សង្គ្រោះ បន្ទ សន់ ភ្លាម ៗ ។

ឧប្បត្តិ ហេតុនេះ បាន កើតឡើង កាលពី វេលា ម៉ោង ១ រសៀល ថ្ងៃ ទី ០១ ខែមេសា ឆ្នាំ ២០២៤ នៅ តាម ផ្លូវជាតិ លេខ ៣ មុខ បុរី ពិភព ថ្មី គម្រោង ទី ៣ ស្ថិត នៅ ក្នុងភូមិ ព្រៃ កី សង្កាត់ ភ្លើង ឆេះ រទេះ ខណ្ឌ កំ បូល រាជធានី ភ្នំពេញ ។

តាម ប្រភព ព័ ត៌ បាន ប្រាប់ ឱ្យ ដឹង ថា នៅ មុន ពេល កើតហេតុ មាន រថយន្ត ដឹក សិស្ស សាលារៀន ឯកជន ( មី គី វ៉េ ) ១ គ្រឿង ម៉ាក អេស សាំ យ៉ុ ង ព ណ៍ ស ពាក់ ស្លាក លេខ ភ្នំពេញ 2T-1948 បើកបរ ធ្វើ ដំណើរ ក្នុង ទិស ដៅ ពី ត្បូង ទៅ ជើង ។ លុះ ពេល ទៅ ដល់ ត្រង់ ចំណុច កើតហេតុ រថយន្ត នេះ បាន បត់ ឆ្វេង ឆ្លងផ្លូវ ហើយ ក៏ បាន ជ្រុល ទៅ បុក ម៉ូតូ ម៉ូតូ ១ គ្រឿង ម៉ាក ហុងដា ឌ្រី ម សេ ១២៥ ស៊េរី ឆ្នាំ ២០២០ ព ណ៍ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1IJ-8077 ដែល ជិះ ដោយ សិស្សសាលា ស្រី ២ នាក់ ក្នុង ទិស ដៅ ពី ជើង ទៅ ត្បូង ។

ប្រភព ដដែល បាន ប្រាប់ ឱ្យ ដឹង បន្ត ទៀត ថា ខណៈនោះ បាន បណ្តាល ឱ្យ ម៉ូតូ ដួល ច្រងាប់ច្រងិល ហើយ សិស្ស ស្រី ដែល ជា អ្នក ជិះ ម៉ូតូ ទាំង ២ នាក់ នោះ រង របួសធ្ងន់ ម៉ូតូ និង រថយន្ត រង ការ ខូចខាត ដូច គ្នា ។ បន្ទាប់ មក ក្រុម សង្គ្រោះ អង្គភាព ៧១១ បាន ដឹក បញ្ជូន ជន រង គ្រោះ ទៅ កាន់ មន្ទីរពេទ្យ ដើម្បី សង្គ្រោះ បន្ទាន់ ។ ចំណែក នគរបាល ខណ្ឌ កំ បូល បាន ចុះ ទៅ ធ្វើការ វាស់វែង រួច នាំ យក រថយន្ត និង ម៉ូតូ ទៅ រក្សារ ទុក នៅ អធិការដ្ឋាន ខណ្ឌ កំ បូល រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕

អត្ថបទពាក់ព័ន្ធ

Back to top button