ព័ត៌មានជាតិ

រថយន្តបែកកង់ រេចចង្កូតបុកជាមួយនឹងបង្គោលស្លាកសញ្ញាចរាចរណ៍ ក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាត

កាលពីវេលាម៉ោង២:១០នាទីរសៀល ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាត តែជាសំណាងល្អ មិនបង្គគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ដែលមានទីតាំងស្ថិតនៅ  ខាងកើតវត្តសីហៈរតនារាម សង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ​ រថយន្តម៉ាក ស្តារិច ពាក់ស្លាកលេខ ភ្នំពេញ 2D-6726 ចំនួន១គ្រឿង ធ្វើដំណើរក្នុងទិសពីលិចទៅកើត ក្នុងគោលបំណងដឹកអីវ៉ាន់ទៅលក់នៅឯខនសឺត (កន្លែងប្រគុំតន្ត្រី) មាត់បឹងតាកែវ ដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តបែកកង់ក្រោយ ផ្នែកខាងឆ្វេង រ៉េចង្កូតឡើងខឿនសួនច្បារខាងលិចវិមានឯករាជ្យ ខាងកើតវត្តសីហៈរតនារាម បណ្ដាលឲ្យបុកជាមួយនឹងបង្គោលស្លាកសញ្ញាចរាចរណ៍ ក្រឡាប់ផ្ងារជើងឡើងលើតែម្តង។

ប្រភពដដែលបានបន្តឲ្យដឹងបន្ថែមទៀតថា គ្រោះថ្នាក់ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សក្នុងរថយន្តណាម្នាក់រងរបួសឡើយ៕

អត្ថបទពាក់ព័ន្ធ

Back to top button