ខេត្តកណ្តាល ៖ កាលពី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅរង្វង់មូលគល់ស្ពានព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
រាល់ការបើកបរខ្វះ ការយកចិត្តទុកដាក់ត្រួតពិនិត្យបច្ចេកទេសរថយន្ត ងាយរងគ្រោះបំផុត ! មានរថយន្តបែនដឹកខ្សាច់មួយគ្រឿង ដឹកធ្ងន់ពេក បើកចុះពីលើស្ពានព្រែកសំរោង ហ្វ្រាំងមិនជាប់ លឿនជ្រុលទៅបុករង្វង់មូល គល់ស្ពាន ក្រឡាប់ផ្ងារជើង ចាក់ខ្សាច់ចោលពេញផ្លូវ បែកខឿនរង្វង់មូល រងខូចខាត និងប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៀតផង។
មុនកើតហេតុ រថយន្តបែនដឹកខ្សាច់កង់៦ ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-3613 បើកចុះពីលើស្ពានព្រែកសំរោង ពីកើតទៅលិច ដោយរថយន្តដឹកធ្ងន់ពេក ហ្វ្រាំងមិនជាប់ បោលលឿនជ្រុលទៅបុករង្វង់មូលគល់ស្ពានខាងលិច បណ្តាលឱ្យក្រឡាប់ផ្ងារជើង ចាក់ខ្សាច់ចោលពេញផ្លូវ រងខូចខាតបែកខឿនរង្វង់មូល ។ សមត្ថកុច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ និងស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅ រងចាំម្ចាស់ ថៅកែ ចូលខ្លួនដោះស្រាយផលប៉ះពាល់សម្បត្តិរដ្ឋជាក្រោយ ៕