ព័ត៌មានជាតិ

រថយន្តម៉ាក LAND CRUISER បើកបរខ្វះការប្រុងប្រយ័ត្ន បុកជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវ បង្កការភ្ញាក់ផ្អើល

នៅរសៀលថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ នេះ រថយន្តម៉ាក LAND CRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា S.R. 1206 ចំនួន១គ្រឿង ធ្វើដំណើរក្នុងល្បឿនមួយយ៉ាងលឿន មិនបានប្រុងប្រយ័ត្ន ក៏រេចង្កូតរថយន្តទៅបុកជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ជាច្រើនកង់ ចំណែកឯរថយន្តរងការខូចខាត មិនព្រមដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ទល់មុខសណ្ឋាគារលី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្តាយមានជ័យ។

ក្រោយពេលកើតហេតុអ្នកបើកបរ បានបើករថយន្តចេញពីកន្លែងកើតហេតុ។ សម្រាប់ព័ត៌មានល្អិតទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button