ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿង បើកបុកបាក់ដើមឈើ របើកគល់ឡើងលើ បង្កការភ្ញាក់ផ្អើល

រថយន្តស៊េរីទំនើបហ្វតមួយគ្រឿង បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបុកដើមឈើបាក់អស់ចំនួន១ដើម របើកគល់ឡើងលើ រួចក៏ជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទាំងប៉ាណូ ផុងចូលទៅក្នុង ហើយព្យាយាមបើកឡានថយក្រោយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែជាសំណាងល្អ មិនបង្កការគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ គ្រាន់តែរងការខូចខាតរថយន្តតែប៉ុណ្ណោះ កាលពីយប់ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលលមានទីតាំងស្ថិតនៅក្នុងបរិវេណតំបន់អភិវឌ្ឍន៍បឹងកក់  សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសជាសន្តិសុខម្នាក់នៅក្នងបរិវេណតំបន់អភិវឌ្ឍន៍បឹងកក់ បានឲ្យដឹងថា ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានដោះស្លាកលេខរថយន្តយកទៅបាត់។

សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡោះយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button