សន្តិសុខសង្គម

រន្ទះបាញ់សត្វគោងាប់៣ក្បាលនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ មានភ្លៀងស្រិចៗលាយផ្គរន្ទះបានបាញ់សត្វគោ៣ក្បាលរបស់អ្នកភូមិកំពុងស៊ីស្មៅ បណ្ដាលអោយងាប់និងកន្លែងបង្កការភ្ញាក់ផ្អេីលដល់ម្ចាស់ សំណាងមិនមានមនុស្សរងគ្រោះថ្នាក់ នៅស្រុកស្វាយជ្រំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ ស្ថិតនៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើតាម អាជ្ញាធរធឃុំក្រោលគោបានឲ្យដឹងថាមុនពេលកើតហេតុម្ចាស់សត្វគោត្រូវបានស្គាល់ឈ្មោះ គ្រូពេទ្យធី បានចងគោមេកូនរបស់ខ្លួនចំនួន០៣ក្បាល ឲ្យស៊ីចំបើងនៅខាងមុខផ្ទះខណៈនោះក៏មានផ្ទៃមេឃមានពពកពណ៌ខ្មៅ មានភ្លៀងរលឹមស្រិចៗ ហើយមានផ្គរន្ទះយ៉ាងខ្លាំងស្រាប់តែរន្ទះបាញ់លាន់គ្រាំងរន្ទះខ្យល់ បាញ់ចំសត្វគោចំនួន០៣ក្បាលមេកូនងាប់ភ្លាមៗ នៅក្នុងចំណងតែម្តងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាំគ្នាមកមើល ។

ប្រភពបន្តថាប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់រាល់ថ្ងៃ លាយឡំផ្គរន្ទះ និងខ្យល់កន្ត្រាក់ គួរឲ្យព្រួយបារម្ភ ហើយនៅល្ងាចកើតហេតុមានភ្លៀង១មេ មានផ្គររន្ទះគ្រហឹមគួរឲ្យខ្លាចស្រាប់តែឃើញភ្នែកបន្ទោលឆ្វាប់ឮសូររន្ទះបាញ់យ៉ាងខ្លះ មើលទៅសត្វគោដែលកំពុងឈស៊ីចំបើងបានដួលទៅលើដីលុះដល់ពេលរាំងភ្លៀងនិងស្ងប់ខ្យល់ ម្ចាស់គោចេញមកមើលគោឃើញគោមេ២ក្បាល និងកូនគោ១ក្បាលងាប់អស់ទៅហើយទើបភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកមើលនិងរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

អាជ្ញាធរស្រុកបានធ្វើការដាស់តឿនដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នារដូវវស្សាចូលមកដល់ក្នុងសូមអោយប្រជាពលរដ្ឋនៅពេលមានភ្លៀងត្រូវមានការប្រុងប្រយ័ត្នដោយ បិទទូរស័ព្ទ ទូរទស្សន៍ វិទ្យុ ពេលមានភ្លៀងខ្យល់ខ្លាំងៗត្រូវទីទួលសុវត្ថិភាព ត្រូវចេះណែនាំកូនចៅកុំឲ្យលេងទីវាលពេលមេឃភ្លៀងព្រោះអាចគ្រោះថ្នាក់ដោយប្រការណាមួយពីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ជាដើម ៕

អត្ថបទពាក់ព័ន្ធ

Back to top button