ព័ត៌មានជាតិ

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករា ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំនួនគោលដៅសរុបចំនួន៧៩គោលដៅ មានយានយន្តចូលគោលដៅចំនួន៦៩៥គ្រឿង, រថយន្តធំ០៥គ្រឿង, រថយន្តតូច១៩៨គ្រឿង និងម៉ូតូ៤៩២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៥៥៩គ្រឿង  រថយន្តធំ០៥គ្រឿង រថយន្តតូច១២៨គ្រឿង និងម៉ូតូចំនួន៤២៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

ក្នុងរយៈពេលចំនួន២៨ថ្ងៃ ចាប់ពីថ្ងៃទី១-២៨ ខែមករា ឆ្នាំ២០២៤ លទ្ធផលដែលបានបង្ហាញនៅក្នុងរបាយការណ៍បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន១៩,៥៣៧គ្រឿង រថយន្តធំ២៣៦គ្រឿង រថយន្តតូច៣,៨៧០គ្រឿង ម៉ូតូ១៥,៤៣១គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៤,២៧៧គ្រឿង, រថយន្តធំ៩១គ្រឿង, រថយន្តតូច១,៨៨៥គ្រឿង និងម៉ូតូ ១២,៣០១គ្រឿង (១២,៣០១ករណី) ត្រូវបានផាកពិន័យ តាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

នៅក្នុងរបាយការណ៍ដដែល ក៏បានវាយតម្លៃផងដែរថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ ហើយទទួលបាននូវការគាំទ្រ ពិសេសនោះគឺ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពាក់ព័ន្ធ

Back to top button