ព័ត៌មានជាតិ

របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្លាប់សាធារណៈស្តីអំពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសម្រាប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤

កាលពីថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះនេះ ចំនួនគោលដៅសរុប៩៣គោលដៅ​ មានយានយន្តចូលគោលដៅចំនួន៥៤២គ្រឿង​, រថយន្តធំចំនួន១៣គ្រឿង, រថយន្តតូចចំនួន៤៩គ្រឿង និង ម៉ូតូចំនួន៤៨០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៥២៥គ្រឿង  រថយន្តធំចំនួន១៣គ្រឿង, រថយន្តតូចចំនួន៤៩គ្រឿង និង ម៉ូតូចំនួន៤៦៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្លាប់សាធារណៈស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤

របាយការណ៍លដដែលបានឲ្យដឹងបន្ថែមទៀតថា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១-០៥ ខែមីនា ឆ្នាំ២០២៤ មានយានយន្តចូលគោលដៅចំនួន៣,០១៦គ្រឿង រថយន្តធំចំនួន៦៣គ្រឿង, រថយន្តតូចចំនួន៨៥៦គ្រឿង និង ម៉ូតូចំនួន២,០៩៧គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន២,១៩៤គ្រឿង, រថយន្តធំចំនួន២៨គ្រឿង, រថយន្តតូចចំនួន៤៥៦គ្រឿង និង ម៉ូតូចំនួន១,៧១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

នៅក្នុងរបាយការណ៍ដដែល បានធ្វើការវាយតម្លៃថា ការអនុវត្តតាមអនុក្រឹតថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ​ ដោយបានទទួលនូវការគាំទ្រ ជាពិសេសនោះគឺ អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ​៕

អត្ថបទពាក់ព័ន្ធ

Back to top button