ព័ត៌មានជាតិ

របាយការណ៍​របស់នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង ​សណ្តាប់ធ្នាប់​សាធារណៈ​ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោកសម្រាប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤

ថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ ចំនួនគោលដៅសរុប៧០គោលដៅ​ មានយានយន្តចូលគោលដៅចំនួន៤៩៧គ្រឿង​,​ រថយន្តធំចំនួន១គ្រឿង​, រថយន្តតូចចំនួន៩៨គ្រឿង​ និង​ ម៉ូតូចំនួន៣៩៨គ្រឿង​ ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន៣៨២គ្រឿង, រថយន្តធំចំនួន១គ្រឿង,  រថយន្តតូចចំនួន៤៤គ្រឿង​ និង ម៉ូតូចំនួន៣៣៧គ្រឿង​ ត្រូវបានផាកពិន័យតាមអនុក្រឹតលេខ ៣៩.អនក្រ. បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់នាឋយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្លាប់សាធារណៈស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

នៅក្នុងរបាយការណ៍ដដែល បានធ្វើការវាយតម្លៃថា ការអនុវត្តតាមអនុក្រឹតថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ​ ដោយបានទទួលនូវការគាំទ្រ ជាពិសេសនោះគឺ អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ​៕

អត្ថបទពាក់ព័ន្ធ

Back to top button