ព័ត៌មានជាតិ

របួសធ្ងន់បាក់ជើងឆ្វេងម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី

ភ្នំពេញ

(ព័ត៌មានបឋម)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងរថយន្តបាឡែន ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2I 8891 និង ម៉ូតូ ពាក់ផ្លាកលេខ តាកែវ 1E 9103 ធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើងឆ្វេងម្ខាង។ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តបាឡែនបានបត់ចូលសាលាសង្កាត់ចោមចៅ៣ ហើយក៏បានបុកម៉ូតូពេញទំហឹងចំហៀងខាងឆ្វេង ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

អត្ថបទពាក់ព័ន្ធ

Back to top button