ព័ត៌មានជាតិ

របួសធ្ងន់ម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

នៅវេលាម៉ោង៨:៤០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បាក់ឆ្អឹងដងកាំបិត និង បាក់ដៃស្ដាំ ចំណែកឯម្នាក់ទៀត រងរបួសស្រាល ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ ទល់មុខសាលាសង្កាត់ចោមចៅទី៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ជិះម៉ូតូម៉ាក ហុងដា ឌ្រីម សង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HV-0853 ចំនួន១គ្រឿង ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ដល់ត្រង់ចំណុចកើតហេតុខាងលើ បត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានម៉ូតូម៉ាក Yamaha Exciter ចំនួន១គ្រឿង បើកបរដោយយុវជនម្នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ដូចគ្នា ក្នុងល្បឿនលឿន ក្នុងទិសពីកើតទៅលិច ដល់ដល់ត្រង់ចំណុចកើតហេតុខាងលើ បានបុកជាមួយនឹងម៉ូតូម៉ាកជ ហុងដា ឌ្រីម សង់ ពេញទំហឹង ធ្វើឲ្យម៉ូតូទាំង២គ្រឿងដួល បោកផ្ទប់នឹងផ្លូវទាំងអស់គ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូម៉ាក ហុងដា ឌ្រីម សង់ រងរបួសធ្ងន់ បាក់ឆ្អឹងដងកាំបិត និង បាក់ដៃស្ដាំ។ ចំណែកឯអ្នកបើកបរម៉ូតូម៉ាក Yamaha Exciter រងរបួសស្រាល ហើយស្រវាក្រោកឡើង លើកម៉ូតូឡើង ជិះគេចខ្លួនបាត់ស្រមោល៕

ក្រោយពេលកើតហេតុ អ្នកជិះម៉ូតូម៉ាក ហុងដា ឌ្រីម សង់ សេ១២៥ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីជួយសង្រ្គោះអាយុជីវិត៕

អត្ថបទពាក់ព័ន្ធ

Back to top button