ព័ត៌មានជាតិ

របួសធ្ងន់ស្រាលចំនួន២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានអាកាស៥មករា ជិតសាលាតិចណូ

(ព័ត៌មានបឋម)៖ ម៉ូតូរ៉ឺម៉កសណ្តោងកន្ទុយ ១គ្រឿង បុកម៉ូតូពីក្រោយ បណ្តាលឲ្យបុរសជាឪពុករងរបួសស្រាល ចំណែកឯកូនប្រុសអាយុ១២ឆ្នាំរួមដំណើរជាមួយឪពុក រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល និង កកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅយប់ថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅលើស្ពានអាកាស៥មករា ឬ ស្ពានអាកាសតិចណូ ជិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅសាលាតិចណូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button