ព័ត៌មានជាតិ

របួសធ្ងន់ស្រាលចំនួន២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ជិតបូរីប៊ូយ៉ុងថោន

(ព័ត៌មានបឋម)៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រ៉ឺម៉កឃ្លប់ដឹកឥវ៉ាន់ និង ម៉ូតូសិស្សសាលា ម៉ាកឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ 1F-8498 បង្កការភ្ញាក់ផ្អើល បណ្តាលឲ្យសិស្សសាលារបួសធ្ងន់ស្រាចំនួន២នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅជិតបូរីប៊ូយ៉ុងថោន ព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ នារីរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ដើម្បីសង្រោះបន្ទាន់។ 

សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button