ព័ត៌មានជាតិ

របួសធ្ងន់ស្រាលចំនួន៣នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅក្បែរសាលាសង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។

កាលពីថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូម៉ាស្កុពី ជិះគ្នា២នាក់ ធ្វើដំណើរតាមផ្លូវ១៣៨ កែងនឹងផ្លូវ២២១ ក្នុងទិសដៅពីកើតទៅលិច និង ម៉ូតូម៉ាកឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ 1CV-4744 ធ្វើដំណើរតាមផ្លូវ២២១ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ត្រង់ចំណុចផ្លូវបំបែកជា៤ ក៏បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ស្រាល ដែលមានទីតាំងស្ថិតនៅលើផ្លូវ១៣៨ កែងផ្លូវ២២១ ក្បែរសាលាសង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button