ព័ត៌មានជាតិ

របួសធ្ងន់ស្រាលចំនួន៤នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង ម៉ូតូនៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ 

នៅថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ មានគ្រោះថ្នាក់មួយកើតឡើងរវាងម៉ូតូ និង ម៉ូតូ បណ្តាលឲ្យធ្ងន់ចំនួន៣នាក់ និង ស្រាលចំនួន១នាក់ ដែលមានទីតាំងស្ថិតនៅតមបណ្តោយផ្លូវជាតិលេខ៥ មុខស្រះសួគ៍ ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ លោកយាយម្នាក់បើកម៉ូតូម៉ាក ធូដេ ហៅ ម៉ូតូកូនទា គ្មានស្លាកលេខ ចំនួន១គ្រឿង ដឹកចៅប្រុសស្រីចំនួន២នាក់ អាយុចន្លោះ៦ទៅ៧ឆ្នាំ ឆ្លងកាត់ផ្លូវ មិនបានប្រុងប្រយ័ត្ន ត្រូវបានម៉ូតូម៉ាក ឌ្រីម សង់ ពាក់ផ្លាកលេខ ប.មានជ័យ 1W-3155 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន បុកពេញទំហឹង ធ្វើឲ្យម៉ូតូទាំងសងខាងដួល បណ្តាលឲ្យលោកយាយបាក់កដៃឆ្វេង ចៅប្រុសស្រីរងរបួសធ្ងន់ត្រង់ ដៃជើង ដងខ្លួន និង ក្បាល ចំណែកឯអ្នកបុករងរបួសស្រាល ហើយត្រូវបានត្រូវបានដឹកតាមរថយន្តទៅកាន់បន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពនិត្យមើល និង វាស់វែង។ បន្ទាប់មកយកម៉ូតូរបស់ភាគីទាំងសងខាង ទៅរក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទពាក់ព័ន្ធ

Back to top button