ព័ត៌មានជាតិ

របួសធ្ងន់ស្រាលចំនួន៤នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់វាលវង់

(ព័ត៌មានបឋម)៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូ WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HC-9569 ជិះគ្នាចំនួន២នាក់ និង ម៉ូតូ Honda Dream 2013  ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1H-4685 ជិះគ្នាចំនួន២នាក់ បណ្តាលឲ្យអ្នកជិះម៉ូតូ WAVE រងរបួសធ្ងន់ និង អ្នកជិះម៉ូតូ Honda Dream 2013 រងរបួសស្រាល ចំណែកឯម៉ូតូរងការខូចខាតទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅរសៀល ថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅតាមបណ្តាយ វិថីឧកញ្ញ៉ា ទេព ផន (ផ្លូវ ១៨២) កែងនឹងផ្លូវ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានល្អិតទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button