ព័ត៌មានជាតិ

របួសធ្ងន់ស្រាលចំនួន៥នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថភ្លើងបុកជាមួយនឹងរថយន្តក្រុងដឹកអ្នកដំណើរនៅ ស្រុកក្រគរ ខេត្តពោធិ៍សាត់ 

(ព័ត៌មានបឋម)៖ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងថភ្លើងបុកជាមួយនឹងរថយន្តក្រុងដឹកអ្នកដំណើរ ដែលមានទីតាំងស្ថិតនៅ លើផ្លូវដែក ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៥នាក់ ក៏ប៉ុន្តែពុំមានអ្នកស្លាប់ទេ។ នេះបើយោងតាម លោក មោគ ភារម្យ  អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងនៅរសៀលថ្ងៃនេះ។

សម្រាប់ព័ត៌មានល្អិតទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយ៕

អត្ថបទពាក់ព័ន្ធ

Back to top button