(ព័ត៌មានបឋម)៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្ត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-9528 និង ម៉ូតូ BEAT ពណ៌ក្រហមលាយស ពាក់ស្លាកលេខ តាកែវ 1T-5243 បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីកន្លែងនោះ។ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យអ្នកជិះម៉ូតូ BEAT រងរបួសធ្ងន់ បន្ទាប់មកត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីជួយសង្គ្រោះ ចំណែកឯម៉ូតូវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំពោះរថយន្តពាក់ស្លាកលេខ ភ្នំពេញ 2AW-9528 វិញ រងការខូចខាតផ្ទៃខាងមុខផ្នែកខាឆ្វេង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងនៅរសៀលថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុងមួយកន្លែង ដែលស្ថិតនៅក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
៕
មុនពេលកើតហេតុ រថយន្តពណ៌ទឹកប្រាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នាជាមួយនឹងម៉ូតូ BEAT ដោយរថយន្តធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច ឯម៉ូតូ BEAT វិញ ធ្វើដំណើរពីលិចទៅកើត។ ពេលកំពុងធ្វើដំណើរ ម៉ូតូ BEAT គេចជាមួយនឹងម៉ូតូ១គ្រឿងទៀត បន្ទាប់មកក៏រ៉េចង្កូតទៅបុកជាមួយនឹងរថយន្តពាក់ស្លាកលេខ ភ្នំពេញ 2AW-9528 នេះតែម្តងទៅ ដែលកំពុងស្ថិតនៅលើគន្លងផ្លូវធ្វើដំណើររបស់ខ្លួន។
សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕