ព័ត៌មានជាតិ

របួសធ្ងន់២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ

នៅរសៀលថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងរវាងម៉ូតូ និង ម៉ូតូ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បណ្តាលឲ្យមនុស្សចំនួន២នាក់រងរបួសធ្ងន់ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយ មហាវិថីហាណូយ ជិតរវត្តឃ្មួញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូម៉ាក ហុងដា ធូដេ ហៅ ម៉ូតូកូនទា ពាក់ស្លាកលេខ ភ្នំពេញ 1HG-6839 បើកបរដោយនារីម្នាក់មិនស្គាល់ឈ្មោះ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង នៅពេលដល់ផ្លូវប្រសព្វចែកជា៣ ត្រង់ចំណុចកើតហេតុខាងលើ ក៍បានបត់ឆ្វេង គាប់ជួនម៉ូតូម៉ាក ហុងដា ប៊ីត ពាក់ស្លាកលេខ ភ្នំពេញ 1JO-2924 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង នៅពេលដល់ផ្លូវប្រសព្វចែកជា៣ ក៏បានបុកជាមួយនឹងម៉ូតូកូនទាចំពាក់កណ្តាលពេញទំហឹងតែម្តង បណ្តាលឲ្យអ្នកបើកម៉ូតូទាំងសងខាងរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ដើម្បីជួយសង្គ្រោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និង វាស់វែង សម្រាប់ព័ត៌មានលម្អិតយ៉ាងណាទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button