ព័ត៌មានជាតិ

រឿងលេងបាញ់ទឹក ផ្ទុះជម្លោះរវាងនារីម្នាក់ និងអ្នករត់កង់បី ផ្អើលមុខផ្សារកាណាស៊ីធី ផ្លូវវេងស្រេង

រាជធានីភ្នំពេញ ៖ នារី បម្រើ ការ ក្នុង ហាង ខារ៉ាអូខេ មួយ កន្លែង ត្រូវ បាន បុរស ជា អ្នក រត់ ម៉ូតូ កង់ បី ទះ មួយ កំ ផ្លៀង ធ្វើ ឱ្យ នាង កើតទុក្ខ មិន សុខចិត្ត ក៏ ទៅ ប្ដឹង សមត្ថកិច្ច ចុះ មក អន្តរាគមន៍ ឃាត់ខ្លួន ភ្លាម ៗ យក ទៅ សួរនាំ នៅ ប៉ុស្តិ៍ ។ ហើយករណីនេះផ្តើមចេញពីរឿងបុរសជាអ្នករត់កង់បី ខាងលើ បាន បន្លែង លេង ជាមួយនឹង ក្មេង ម្នាក់ ដោយ យក កាំភ្លើ.ង បា.ញ់ ទឹក មក លេង បាញ់ ទឹកចុះឡើងៗ ត្រូវ ចំ នារី រូបនោះ ធ្វើ ឱ្យ នាង ខឹង ក៏ ជេរ ប្រមាថ ទើបកើតមាន រឿងហេតុបែបនេះតែម្តង ។ 

ហេតុការណ៍ខាងលើនេះបង្ក ឱ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពី វេលា ម៉ោង ១២ អា ធ្រា ត្រ ថ្ងៃ ទី ១ ខែមីនា ឆ្នាំ ២០២៤ នៅ តាម បណ្ដោយ ផ្លូវ វេ ង ស្រេង ទល់មុខ នឹង ផ្សា រកា ណា ស៊ី ធី ភូមិ ចោម ចៅ ៣ សង្កាត់ ចោម ចៅ ទី ២ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ។

បុរសជាអ្នករត់កង់បីមិនត្រូវបានស្គាល់ឈ្មោះនោះទេ ជាម្ចាស់កង់បីមួយគ្រឿង ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 1HQ-0435 ។ ចំណែក នារី រង គ្រោះ ក៏មិនត្រូវបានស្គាល់ឈ្មោះដែរ តែនាង ធ្វើការ នៅ ហាង ខារ៉ាអូខេ យីហោ សំរឹទ្ធ មាស ស្ថិត នៅ តាម បណ្ដោយ ផ្លូវ វេ ង ស្រេង សង្កាត់ ចោម ចៅ ២ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ។

តាម ប្រភព ព័ត៌មាន ពី នារី បម្រើការងារក្នុងហាងខារ៉ាអូខេមួយរូបខាងលើ បានឱ្យ ដឹង ថា នៅ មុន ពេល កើតហេតុ បុរសជាអ្នករត់កង់បី ខាងលើ បាន បន្លែង លេង ជាមួយនឹង ក្មេង ម្នាក់ ដោយ យក កាំភ្លើ.ង បា.ញ់ ទឹក មក លេង បា.ញ់ ទឹកចុះឡើង ៗ ក៏ ត្រូវ ចំ នាង ។ បន្ទាប់ មក នាង បាន ខឹង ក៏ ជេរ ប្រមាថ បុរស នោះ ថា «កញ្ចាស់ ក្បាល ហើយ លេង មិនដឹង អី» ។ ធ្វើ ឱ្យ បុរស អ្នក រត់ កង់ បី ទប់ អារម្មណ៍ មិន បាន ក៏ ស្ទុះ ទៅ ទះ មួយ កំផ្លៀង ធ្វើ ឱ្យ នាង ឈឺចាប់ កើតទុក្ខ មិន សុខចិត្ត ស្រែក ឡាំប៉ា ផ្អើល ទាំង យប់ ទៅ ប្ដឹង សមត្ថកិច្ច មូលដ្ឋាន ចុះ មក អន្តរាគមន៍ សួរនាំ ភ្លាម ៗ និង ឃាត់ខ្លួន បុរសជាអ្នករត់កង់បី យក ទៅ បុ ស្តិ៍ ព្រមទាំង ឱ្យ នារីរូបនោះ ទៅ ដាក់ ពាក្យបណ្ដឹង ផង ដែរ ។

ក្រោយ ពេល កើតហេតុ បន្ទាប់ ពី នារីរូបនោះ មិន ប្តឹង ប្តល់ ទើប ខាង សមត្ថកិច្ច បាន ធ្វើ លិខិត ព្រមព្រៀង បដិសេធ ពាក្យបណ្ដឹង រួច ឱ្យ ទាំង អ្នក ទាំង ២ ត្រឡប់ ទៅ វិញ ផ្ទះ វិញ រៀង ៗ ខ្លួន ៕

អត្ថបទពាក់ព័ន្ធ

Back to top button