ខេត្តស្វាយរៀង ៖ យោងតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤បានអោយដឹងថាជនសង្ស័យមានឈ្មោះ ញឹម ករណា អាយុ១៥ឆ្នាំ មុខរបរកម្មកររោចក្រ ជាអ្នកបើកបរម៉ូតូ និងឈ្មោះ ខឿន ចាន់ភក្ដី អាយុ២១ឆ្នាំ មុខរបរកម្មករ រោងចក្រ ជាអ្នកកាន់កាំបិត ផ្គាក់ និងម៉ូតូ ម៉ាក ហុងដា ឌ្រីម ពាក់ស្លាកលេខ ស្វាយរៀង 1T-5152។ ឈ្មោះ ខឿន ចាន់ភក្ដី បានសារភាពថា ខ្លួននិងបក្សពួកពិតជាធ្លាប់បានធ្វើសកម្មភាពបានយកកាំបិត ផ្គាក់ កាប់គេ២លើក។ លើកទី១ កាលពីកំឡុង ខែ១១ ឆ្នាំ២០២៣ បានធ្វើសកម្មភាពកាប់ ទៅលើ ជនរងគ្រោះបណ្ដាលឱ្យរងរបួសខ្នង នៅខាងលិចផ្ទះសំណាក់បារីស និងលើកទី២ នៅក្នុង ខែ១១ ឆ្នាំ២០២៣ ដូច គ្នា ខ្លួននិងបក្សពួកបានធ្វើសកម្មភាព កាប់ទៅលើគេម្តងទៀតនៅខាងលិចវត្តសាមគ្គី បណ្ដាលឱ្យជនរងគ្រោះរងរបួសស្មា ខាងឆ្វេង៕
អត្ថបទពាក់ព័ន្ធ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមអរសាទរខួបអនុស្សាវរីយ៍ ៣០ ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោក
12 ម៉ោង ago
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១២ឆ្នាំ
17 ម៉ោង ago