ព័ត៌មានជាតិ

លោកតាម្នាក់ បានរងរបួសធ្ងន់ ខណៈពេលដើរឆ្លងផ្លូវ ត្រូវបានរថយន្តមួយគ្រឿង បើកដោយជនជាតិចិន បុកយ៉ាងពេញទំហឹង

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីគល់ស្ពានអាកាស៧មករា ស្ថិតនៅភូមិកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញលោកតាម្នាក់បានដើរឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង ចំណែករថយន្តនិងម៉ូតូបើកពេញផ្លូវ លុះលោកតាដើរឆ្លងជិតផុត ក៏ស្រាប់តែឃើញរថយន្ដម៉ាកTUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BB-1763 បើកបរជាជនជាតិចិនទិសដៅពីលិចទៅកើតបានបុកលោកតាយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់បាក់កជើងម្ខាងផ្នែកខាងស្ដាំរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ខណៈគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបរជាជនជាតិចិនបានឈប់រថយន្តហើយចុះមកមើលជនរងគ្រោះ ។ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសង្គ្រោះរបស់រដ្ឋមកជួយសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសមៈ ។
សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌ សែនសុខភ្លាមៗធ្វើការវាស់វែងនឹងយករថយន្តយកទៅរក្សាទុករង់ចាំការដោះស្រាយថ្ងៃក្រោយ ៕

អត្ថបទពាក់ព័ន្ធ

Back to top button