ព័ត៌មានអន្តរជាតិ

លោក​ប្រធានាធិបតី​អ៊ុយក្រែន អំពាវនាវសុំជំនួយអាវុធ និង ការគាំទ្រពី​បណ្តាប្រទេសតំបន់​បាល់កង់

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី កាលពីថ្ងៃពុធ បានធ្វើទស្សនកិច្ចនៅឧបទ្វីបបាល់កង់ជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិអ៊ុយក្រែន ដោយធ្វើការស្នើសុំការគាំទ្រផ្នែកយោធាពីមេដឹកនាំនៃប្រទេសទាំងនេះនៅក្នុងតំបន់។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអ៊ុយក្រែន-អឺរ៉ុបអាគ្នេយ៍ ដែលធ្វើឡើងនៅប្រទេសអាល់បានី លោក ហ្សេឡេនស្គី បាននិយាយថា ការផ្គត់ផ្គង់អាវុយុទ្ធភ័ណ្ឌកំពុងប៉ះពាល់ដល់ស្ថានភាពនៅលើសមរភូមិ ហើយបានអំពាវនាវដល់មេដឹកនាំបាល់កង់ឱ្យជួយ។

លោក​ក៏​បាន​ស្នើ​ឱ្យ​រៀបចំ​វេទិកា​ការពារជាតិ​អ៊ុយក្រែន​-​បាល់កង់ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សព្វាវុធ។

ដោយសារតែការបរាជ័យក្នុងការគាំទ្រផ្នែកយោធាពីសម្ព័ន្ធមិត្តលោកខាងលិច លោក ហ្សេឡេនស្គី បាននឹងកំពុងធ្វើដំណើរជុំវិញពិភពលោក ដើម្បីជម្រុញឲ្យមានការគាំទ្រប្រទេសអ៊ុយក្រែន។

ថ្មីៗនេះ លោកបានជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman នៅប្រទេសអារ៉ាប៊ីសាអូឌីត ជុំវិញការផ្លាស់ប្តូរអ្នកទោសគ្នាជាមួយនឹងប្រទេសសរុស្ស៊ី៕

ប្រភព៖ ARIRANG, ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button