ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី  ដាក់ចេញនូវវិធានការក្ដៅ ចំពោះរថយន្តគ្រប់ប្រភេទដែលបំពាក់សុីផ្លេរខុសបច្ចេកទេស

កំពង់ចាម៖ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងការចង្អុលដឹកនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់ចេញជាគោលការណ៍ចាត់វិធានការដ៏មុឺងមាត់ ចំពោះរថយន្តគ្រប់ប្រភេទ ពិសេសលើរថយន្ដធុនធំ ដែលបានបំពាក់នូវសុីផ្លេរមានសម្លេងលឺខ្លាំងខុសបច្ចេកទេស ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងជំនាញតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុង បានចាត់វិធានការ ឃាត់រថយន្ដធុនធំ ចំនួន៧គ្រឿង ដែលបានបំពាក់សុីផ្លេតខុសបច្ចេកទេស បង្កឲ្យមានសម្លេងលឺខ្លាំងរំខាន់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានហៅអ្នកបើកបរមកធ្វើការអប់រំណែនាំ កិច្ចសន្យា ព្រមទាំងតម្រូវឲ្យដកសុីផ្លេតខុសបច្ចេកទេសនោះចេញ និងមិនអនុញ្ញាតឲ្យបំពាក់សុីផ្លេតបែបនេះទៀតឡើយ ៕

អត្ថបទពាក់ព័ន្ធ

Back to top button