ព័ត៌មានជាតិ

លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ៖ ព្រំដែនអេហ្ស៊ីប-ហ្គាហ្សា ត្រូវតែបិទមុនពេលបញ្ចប់សង្រ្គាម

ប្រភព៖ CNN, ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤

នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពី ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ នេះថា ព្រំដែនអេហ្ស៊ីប-ហ្គាហ្សា ត្រូវតែបិទមុនពេលបញ្ចប់សង្រ្គាម។ ក៏ប៉ុន្តែទីភ្នាក់ងារអង្គការសហប្រជាជាតិ បានព្រមានថា នឹងកើតមានគ្រោះទុរ្ភិក្សនៅតំបន់ហ្គាហ្សា។

លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានបន្ថែមទៀត អ៊ីស្រាអែលនឹងមិនពិចារណាសង្គ្រាមប្រឆាំងក្រុមហាម៉ាសបានបញ្ចប់ទេ រហូតដល់ព្រំដែនរវាងអេហ្ស៊ីប និងហ្គាហ្សាត្រូវបានបិទ។

យោងតាម លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ មន្ត្រីអ៊ីស្រាអែលមិនទាន់បានសម្រេចចិត្តច្បាស់ថាតើពួកគេនឹងបន្តដំណើរការបិទព្រំដែនហ្គាហ្សាជាមួយនឹងអេហ្ស៊ីបនៅឡើយនោះទេ ប៉ុន្តែការធ្វើដូច្នេះ នឹងបង្ហាញពីការគ្រប់គ្រងជាថ្មីរបស់អ៊ីស្រាអែលលើបរិពន្ធភូមិ ដែលមិនឃើញកើតមានឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ និងការប៉ះទង្គិចដល់អធិបតេយ្យភាពមានកម្រិតរបស់ប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា។

ច្រកព្រំដែនហ្គាហ្សាជាមួយនឹងអេហ្ស៊ីបនៅក្រុង Rafah គឺជាច្រកឆ្លងកាត់តែមួយគត់ប៉ុណ្ណោះ ដែលមិនត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងដោយអ៊ីស្រាអែល។ ដូច្នេះវានៅតែស្ថិតនៅក្រោមការចូលប្រើប្រាស់មានកម្រិត និងការិយាធិបតេយ្យអេហ្ស៊ីបយូរមកហើយ និងដំណើរការសន្តិសុខ ។

ពេលនេះសង្រ្គាមឈានចូលដល់ថ្ងៃទី១០០ហើយ ទីភ្នាក់ងារសំខាន់របស់អង្គការសហប្រជាជាតិដែលកំពុងប្រតិបត្តិការនៅតំបន់ហ្គាហ្សា បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា គ្រោះទុរ្ភិក្សនឹងរីករាលដាលឆ្លងកាត់ដល់បរិពន្ធភូមិ ប្រសិនបើការផ្គត់ផ្គង់បន្ថែមទៀតមិនត្រូវបានអនុញ្ញាតឱ្យចូលទៅដល់តំបន់នោះទេ៕

អត្ថបទពាក់ព័ន្ធ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button