ព័ត៌មានជាតិ

លោក ហ្សេឡេនស្គី ប្រតិកម្មទៅនឹងការស្លាប់របស់អ្នកទោសសង្គ្រាមនៅក្នុងការធ្លាក់យន្តហោះ

មេដឹកនាំអ៊ុយក្រែនបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាអន្តរជាតិលើការទម្លាក់យន្តហោះ Il-76 របស់រុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃពុធ បានជំទាស់នឹងការអះអាងរបស់ទីក្រុងមូស្គូ ដែលថា ការការពារដែនអាកាសរបស់ទីក្រុងគៀវ បានបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលដឹកអ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន៦៥នាក់ ដែលគ្រោងនឹងធ្វើការផ្លាស់ប្តូរអ្នកទោសសង្គ្រាមគ្នា។

យោងតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះ Il-76 បានដឹកជញ្ជូនអ្នកទោសដែលចាប់បានជនជាតិអ៊ុយក្រែនចំនួន៦៥នាក់ នៅពេលដែលវាត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលអ៊ុយក្រែនពីលើតំបន់ Belgorod ។ សមាជិកនាវិករុស្ស៊ី៦នាក់ និងមន្ត្រី៣នាក់ក៏នៅលើយន្តហោះផងដែរ។ មិនមានអ្នករស់រានមានជីវិតទេនៅលើយន្តហោះ។

លោក ហ្សេឡេនស្គី បាននិយាយនៅក្នុងវីដេអូមួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់លោកថា “យើងត្រូវកំណត់ការពិតដ៏លំបាកទាំងអស់នេះ តាមដែលអាចធ្វើទៅបាន ចាប់តាំងពីរយន្តហោះបានធ្លាក់នៅលើទឹកដីរុស្ស៊ី”។

លោកបានបន្ថែមថា អាជ្ញាធរអ៊ុយក្រែនកំពុងស៊ើបអង្កេតទៅលើឧបទ្ទវហេតុនេះ ហើយកំពុងធ្វើការដើម្បី “កំណត់ជោគវាសនារបស់អ្នកទោសសង្គា្រមទាំងនោះ“។

លោកប្រធានាធិបតីបាននិយាយថា ប្រទេសរបស់យើងនឹងកំពុងទទូចឱ្យមានការស៊ើបអង្កេតជាអន្តរជាតិមួយដោយចោទប្រកាន់ទីក្រុងមូស្គូពីបទ “លេងជាមួយនឹងជីវិតរបស់អ្នកទោសសង្គ្រាមអ៊ុយក្រែន” ។ លោកមិនបានប្រាប់ឈ្មោះពិរុទ្ធជនក្នុងការបំផ្លាញយន្តហោះដឹកអ្នកទោសសង្គ្រាមនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកកាសែតអ៊ុយក្រែនជាច្រើនបានដកស្រង់ប្រភពដើមដោយនិយាយថា យន្តហោះនេះកំពុង “ដឹកជញ្ជូនមីស៊ីល” ហើយត្រូវបានបាញ់ទម្លាក់ដោយទាហានអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកកាសែតអ៊ុយក្រែនទាំងនោះ បានលុបសេចក្តីរាយការណ៍ដើមរបស់ខ្លួនចេញវិញភ្លាមៗ បន្ទាប់ពីរុស្ស៊ីបានបង្ហាញថា យន្តហោះកំពុងអ្នកទោសដែលចាប់បានជនជាតិអ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៊ីបានទទូចថា ទីក្រុងគៀវបាន “ដឹងច្បាស់” ថា អ្នកទោសដែលចាប់បាននឹងត្រូវបានដឹកជញ្ជូនតាមយន្តហោះយោធា១គ្រឿងទៅកាន់អាកាសយានដ្ឋានក្បែរទីក្រុង Belgorod របស់រុស្ស៊ី ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅកន្លែងផ្លាស់ប្តូរអ្នកទោសគ្នា។ ទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន បានអះអាងថា ពួកគេមិនត្រូវបានគេជូនដំណឹងជាមុនអំពីផ្លូវ ឬមធ្យោបាយនៃការដឹកជញ្ជូនអ្នកទោសនោះទេ។

អគ្គសេនាធិការអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា រុស្ស៊ីបាននឹងកំពុងប្រើប្រាស់យន្តហោះដឹកជញ្ជូនមីស៊ីលដើម្បីផ្គត់ផ្គង់ដល់ទីក្រុង Belgorod ឡើងវិញ ដែលប្រើដើម្បីវាយប្រហារទីក្រុង Kharkov ដូច្នេះហើយយន្តហោះគឺជាគោលដៅយោធាស្របច្បាប់។ ទោះជាយ៉ាងណាក៏ដោយវាមិនបានលើកឡើងពីអ្នកទោសណាម្នាក់ទេ។

រុស្ស៊ីបានស្នើឱ្យមានកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្ការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីឧបទ្ទវហេតុនេះ។ រដ្ឋមន្ត្រីការបរទេស លោក Sergey Lavrov បានប្រាប់អ្នកយកព័ត៌មានថា “ការឃោសនារបស់អ៊ុយក្រែន” បាននឹងកំពុង “ព្យាយាមប្រឌិតឡើងនូវការពន្យល់ផ្សេងទៀត” យ៉ាងក្លៀវក្លា ចាប់តាំងពីព័ត៌មានអំពីអ្នកដំណើរនៃជើងហោះហើរដែលនឹងត្រូវវិនាសត្រូវបានបង្ហាញ។ ប្រទេសបារាំងដែលធ្វើជាប្រធានក្រុមប្រឹក្សាក្នុងខែនេះ បាននិយាយថា ខ្លួនអាចកោះប្រជុំនៅរសៀលថ្ងៃព្រហស្បតិ៍នេះ។

ប្រភព៖ RT, ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button