
នៅក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ របស់ សម្ដេចនាយករដ្ឋមន្ត្រី នៅទីក្រុងប៉ារីស ប្រទេសបារាំង បានបង្ហាញពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ ជាអាទិ៍ វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងភាសា ជាដើម ។
ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានអញ្ជើញ ឯកឧត្តមប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាពិសេស នៅក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាខែកុម្ភៈ ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ ៕