ព័ត៌មានជាតិ

សង្ក្រាន្ត្តក្នុងភូមិមុនចូលឆ្នាំ នាំគ្នារាំលេងសប្បាយបែរជា ផ្ទុះហិង្សាវាយគ្នាផ្អើល

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងភូមិបាននាំគ្នាធ្វើសង្ក្រាន្តរាំលេងនៅក្នុងភូមិនៅមុនពេលចូលឆ្នាំខែ្មរយ៉ាងសប្បាយរីករាយ បែរជាមាន ជនមួយក្រុមនាំគ្នាប្រើអំពើហិង្សាវាយគ្នាផ្អើលប្រជាពលរដ្ឋពេញភូមិនិងបណ្ដាលឱ្យរងរបួសធ្ងន់២នាក់ ចំណែកជនបង្កនាំគ្នារត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២អាធ្រាត្រថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឱ្យដឹង ថា នៅ មុន ពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋក្នុងភូមិ និងអ្នកស្នាក់នៅផ្ទះជួលបាននាំគ្នាធ្វើសង្ក្រាន្ត ក្នុង ភូមិ ដោយមានការលេងល្បែងប្រជាប្រិយ រាំរែកជាដើម ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមកស្នាក់នៅផ្ទះជួល ដោយមានមនុស្សច្រើនយ៉ាងកុះករ និងសប្បាយយ៉ាងខ្លាំង ។ បន្ទាប់មកក៏ មាន ជន មួយក្រុម សង្ស័យជាអ្នកស្នាក់នៅផ្ទះជួល បាននាំគ្នាមក វាយធ្វើឱ្យផ្អើលពេញភូមិ និងបណ្ដាលឱ្យយុវជន២ នាក់ រងរបួសធ្ងន់ ម្នាក់បែកក្បាល និងម្នាក់ទៀតរងរបួសប៉ោងមុខ ចំណែកបក្ខពួកជនបង្កបាននាំគ្នារត់ គេចខ្លួនបាត់ ។

បន្ទាប់ពី មាន ករណីហិង្សាខាងលើនេះ ភ្លាម បងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅនគរបាលប៉ុស្តិ៍ និងកម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌ ចុះមកកន្លែងកើតហេតុភ្លាមៗ បានសួរនាំ ដើម្បីតាមចាប់បក្ខពួកជនបង្កខាងលើយក មកផ្តល់ផ្តន្ទាទោសតាមច្បាប់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ដោយរងរងរបួសធ្ងន់ដោយមិនបានទៅដាក់ពាក្យបណ្ដឹងភ្លាមៗនោះឡើយ រង់ចាំត្រឡប់មកពីព្យាបាលវិញទើបដាក់ពាក្យបណ្ដឹងតាម ក្រោយ ៕

អត្ថបទពាក់ព័ន្ធ

Back to top button