ព័ត៌មានជាតិ

សមត្ថកិច្ចចុះដាក់គោលដៅឆែកឆេរអាវុធជាតិផ្ទុះ និងពិនិត្យជាតិស្រវឹង ឃា-ត់-ខ្លួនបុរសនិងស្ត្រីចំនួន៦នាក់ រួមទាំងម៉ូតូ៣គ្រឿង

ភ្នំពេញ ៖ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី យប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចចម្រុះនៃអធិការនគរបាលខណ្ឌសែនសុខបានចុះដាក់គោលដៅឆែកឆេរអាវុធជាតិផ្ទុះ និងពិនិត្យជាតិស្រវឹង បានឃាត់ខ្លួនបុរសនិងស្ត្រីចំនួន៦នាក់ រួមទាំងម៉ូតូ៣គ្រឿងយកទៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំតាមនីតិវិធីបន្ត ។
នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការនគរបាលខណ្ឌសែនសុខបានដាក់គោលដៅឆែកអាវុធជាតិផ្ទុះ និងពិនិត្យជាតិស្រវឹង លុះខណៈពេលកម្លាំងសមត្ថកិច្ចចម្រុះនៃអធិការនគរបាលខណ្ឌសែនសុខកំពុង អនុវត្តច្បាប់ចរាចរណ៍ ប្រទះឃើញបុរស៥នាក់នឹងស្ត្រីម្នាក់បានជិះម៉ូតូចំនួន៣គ្រឿង ក្នុងនោះម៉ូតូ១គ្រឿង មានគ្នា២នាក់ បានជិះគេចពីប៉ារាស់ កម្លាំងសមត្ថកិច្ចចម្រុះកំពុងអនុវត្តច្បាប់ចរាចរណ៍ នៅពេលនោះកម្លាំងសមត្ថកិច្ចមានការសង្ស័យបានដេញម៉ូតូ៣គ្រឿងខាងលើ ដោយជិះរត់ជាច្រើនរយម៉ែត្រ ហើយកម្លាំងសមត្ថកិច្ចឃាត់បានភ្លាមៗ ។
សមត្ថកិច្ចចម្រុះបាននាំបុរសចំនួន៥នាក់ និងស្ត្រីម្នាក់រួមម៉ូតូ៣គ្រឿងយកទៅនៃអធិការនគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំនឹងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទពាក់ព័ន្ធ

Back to top button