ព័ត៌មានជាតិ

សមត្ថកិច្ចជលផល រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្រ្កាបបទល្មើសជួញដូរវារីសត្វកំពុងរងគ្រោះ និងសត្វព្រៃខុសច្បាប់ នៅខេត្តកោះកុង

សមត្ថកិច្ចពាក់ព័ន្ធបានចុះឆែកឆេរលំនៅដ្ឋាន១កន្លែងស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានប្រទះឃើញវត្ថុតាងនៃបទល្មើសប្រភេទវារីសត្វកំពុងរងគ្រោះថ្នាក់និងសត្វព្រៃ 

ជនសង្ស័យបានយល់ព្រមប្រគល់វត្ថុតាងដែលជាសត្វរស់ទាំងអស់ជូនសមត្ថកិច្ចរដ្ឋបាលជលផល។ សត្វកន្ធាយអាស៊ី៦ក្បាល និងអណ្តើកសោមឈ្មោលចំនួន៦០ក្បាល ត្រូវបានសមត្ថកិច្ចជលផលប្រគល់ជូនទៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ដើម្បីថែបំប៉ននិងសិក្សាស្រាវជ្រាវ ចំណែកអណ្តើកបិទមុខចំនួន៧ក្បាល និងអណ្តើកសោមឈ្មោលចំនួន២២០ក្បាលទៀត ត្រូវបានលែងក្នុងដែនជម្រកធម្មជាតិនៃតំបន់អភិរក្សប្រព័ន្ធស្ទឹងព្រាត់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង៕

អត្ថបទពាក់ព័ន្ធ

Back to top button