ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកទ្រាំងឃាត់ខ្លួនមនុស្សចំនួន៣នាក់ក្នុងករណីបង្ហោះម៉ូតូ

នៅថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើស និង កម្លាំងកងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលបន្ទុក បានចុះបង្ក្រាបក្រុមមនុស្សបង្ហោះម៉ូតូ ដែលមានទីតាំងស្ថិតនៅត្រង់ចំនុចផ្លូវបំបែកស្ថានីយ៍ប្រេងឥន្ធន:តោពីរ ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន៣នាក់ ដែលសុទ្ធសឹងតែជាអ្នករស់នៅ ភូមិដូនភើ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ រួមមាន៖ ទី១. ឈ្មោះ ស៊ា រ៉ាយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២. ឈ្មោះ ហន វណ្ណឆៃ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស និង ទី៣. ឈ្មោះឃុត ភក្ដី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ដោយដកហូតបាននូវ ម៉ូតូចំនួន១គ្រឿង និង ទូរស័ព្ទដៃចំនួន១គ្រឿង។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ និង ធ្វើកិច្ចសន្យា ព្រមទាំងឲ្យអាណាព្យាបាលធានាក្មេងទំនើងទាំង៣នាក់ និង យកម៉ូតូវិលត្រលប់ទៅលំនៅដ្ឋានវិញ៕

អត្ថបទពាក់ព័ន្ធ

Back to top button