
បន្ទាប់ពីចូលរួមចូលរួមសម័យប្រជុំរដ្ឋសភាជាតិវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តដំណើរតាមជើងយន្តហោះឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីសួរសុខទុក្ខឯកឧត្តម ថាក់សុីន សុីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលត្រូវជាបងធម៌របស់ សម្ដេច ដោយសម្ដេចបានផូសនៅលើ ហ្វេសប៊ុកផ្លូវការ សម្ដេចមានអត្ថន័យដូច្នេះថា « ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំគឺ ឯកឧត្តម ថាក់សុីន សុីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ » ៕