ព័ត៌មានជាតិព័ត៌មានសេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកពីគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា

នាព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរំឭកពីគំរូវីរភាពនៃការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងធនធានមនុស្សនៅកម្ពុជាតាមរយៈការដាក់ចេញនូវគោលនយោបាយកសាងសាលារៀនគ្រប់ដណ្តប់ទូទាំងប្រទេស ដើម្បីបើកឱកាសឱ្យកូនចៅប្រជាពលរដ្ឋគ្រប់គ្នាទទួលបាននូវការអប់រំ នៅក្នុងជំនួបជាមួយ លោក អូកាដា ម៉ូតូយ៉ា ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន AEON MALLក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេស។

សម្តេចនាយករដ្ឋមន្ត្រី  បានបន្តទៀតថា រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា នឹងបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងការអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១លាន ៥សែន នាក់។

នៅក្នុងជំនួបជាមួយ លោក អូកាដា ម៉ូតូយ៉ា ផងដែរ សម្តេចនាយករដ្ឋមន្ត្រីក៏បានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន AEON MALL ដែលបានសម្រេចចិត្តបោះទុនវិនិយោគ និង គ្រោងវិនិយោគបន្ថែមនៅកម្ពុជា ព្រមទាំងអរគុណចំពោះការចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ និងការកសាងសាលារៀននៅតាមមូលដ្ឋាន។

អត្ថបទពាក់ព័ន្ធ

Back to top button