ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបជាមួយលោក Dato’ Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ធនាគារ Maybank បានចាប់ផ្ដើមសកម្មភាពធុរកិច្ចនៅកម្ពុជាពីខែធ្នូ ឆ្នាំ ១៩៩៣ ជាមួយនឹងការបើកសាខាដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ។ Maybank បានពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួន ដោយរួមបញ្ចូលអាជីវកម្មក្នុងស្រុក ដោយផ្តល់នូវសេវាកម្មធនាគារសម្បូរបែប សម្រាប់ទីផ្សារដ៏ធំទូលាយ សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងវិស័យពាណិជ្ជកម្ម និងសាជីវកម្ម។ នាពេលបច្ចុប្បន្ន ធនាគារ Maybank មានសាខារបស់ខ្លួនរហូតដល់ ២១សាខា ដោយមាន ១៣ សាខា ស្ថិតនៅក្នុងរាជធានីភ្នំពេញ ។

ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ល្ងាចថ្ងៃអង្គារ ទី២៧ កុម្ភៈ ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button