
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់ផ្តើមនៃយុទ្ធនាការឃោសបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានប្រារព្ធពិធីជួបជុំ និងហែក្បួនឃោសនាបោះឆ្នោត នៅមណ្ឌលបោះឆ្នោតភូមិភាគទី១ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជន និងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន១០០,០០០នាក់ រថយន្តចំនួន ២០០គឿង ទោចក្រយានយន្តចំនួន ២,៦៥០គឿង និងគ្រីចក្រយានយន្តចំនួន ២៨០គឿង៕







