ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និង ហ្ស៊កដានី គាំទ្រកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់នៅតំបន់ហ្គាហ្សា មុនពេលកិច្ចចរចាថ្មីចូលមកដល់

ប្រធានាធិបតីអាមេរិក លោក ចូល ប៉ៃឌិន និង ព្រះមហាក្សត្រ អាប់ឌុលឡាទី ២ នៃប្រទេសហ្ស៊កដានី បានរក្សានូការជម្រុញសម្រាប់បទឈប់បាញ់នៅតំបន់ ហ្គាហ្សាស្ទ្រីប ខណៈដែលអ្នកសម្រុះសម្រួលជាន់ខ្ពស់ ត្រូវចាប់ផ្តើមការងារឡើងវិញនៅថ្ងៃអង្គារលើកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និង ហាម៉ាស ដោយមានការការគម្រាមកំហែងនៃការ​វាយ​លុក​របស់​អ៊ីស្រាអែល​កំពុង​កើត​ឡើង​នៅ​ទីក្រុង​រ៉ាហ្វា។

ប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយថា មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក អេហ្ស៊ីប អ៊ីស្រាអែល និង កាតា ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅទីក្រុងគែរនៃប្រទេសអេហ្សីប ដើម្បីធ្វើឲ្យគម្រោងដំណាក់កាលទី៣ ឲ្យកាន់តែល្អប្រសើរឡើង ដែលនឹងនាំមកនូវការដោះលែងចំណាប់ខ្មាំង និង សម្រេចបាននូវការផ្អាកសង្គ្រាមបន្ថែមទៀត។

លោក ចូ ប៉ៃឌិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃចន្ទ បន្ទាប់ជួបពិភាក្សាជាមួយ ព្រះមហាក្សត្រ អាប់ឌុលឡាទី ២ ថា “សហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើឲ្យកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស ឲ្យកាន់តែល្អប្រសើឡើង ដែលនឹងនាំមកនូវភាពស្ងប់ស្ងាត់ភ្លាមៗ និង និរន្តរភាពទៅកាន់តំបន់ហ្គាហ្សាយ៉ាងហោចណាស់ប្រាំមួយសប្តាហ៍”៕​

ប្រភព៖ REUTERS, ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button