ព័ត៌មានជាតិ

សារលិខិត សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតប ប្រធានាធិបតី បារាំង ដោយការប្ដេជ្ញាចិត្តខ្លាំងក្លា ដើម្បីពិភាក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងទាំងពីរ

នៅក្នុងសារលិខិតឆ្លើយតប ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង

ប្រធានាធិបតីសាធារណរដ្ឋបារាំង សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងសូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ប្រធានាធិបតី ដែលបានអញ្ជើញ សម្ដេច បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៨-១៩ ខែមករា ខាងមុខនេះ។ សម្ដេចបានបញ្ជាក់ថា នេះជា 

កិត្តិយសដ៏ធំធេង ហើយ សម្ដេច សូមទទួលយកឱកាសនេះ ជាមួយនឹងការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លា ដើម្បីពិភាក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងទាំងពីរ។

អត្ថបទពាក់ព័ន្ធ

Back to top button