ព័ត៌មានជាតិ

សិស្សសាលាចំនួន១១៣នាក់ ប្រមូលផ្តុំគ្នាលេងបាញ់ទឹក និង បង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណៈ ត្រូវបាននគរបាលខណ្ឌទួលគោក ធ្វើការអប់រំណែនាំ

កាលពីរសៀលថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រមូលក្រុមក្មេងសិស្សសាលាចំនួន១១៣នាក់ ដែលប្រមូលផ្តុំគ្នាលេងបាញ់ទឹក និង បង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណៈ នៅតាមដងផ្លូវក្បែរវិទ្យាល័យជា ស៊ីម សាមគ្គី នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រុមក្មេងសិស្សសាលាចំនួន១១៣នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រមូលយកទៅកាន់អធិការដ្ឋានខណ្ឌទួលគោក ដើម្បីធ្វើការអប់រំណែនាំ រួមអនុញ្ញាតឲ្យត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗវិញ៕

អត្ថបទពាក់ព័ន្ធ

Back to top button