ព័ត៌មានអន្តរជាតិ

សុទិដ្ឋិនិយមប្រុងប្រយ័ត្នសម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស

អ្នកកាសែតរបស់ទូរទស្សន៍​ ហ្វ្រង់ ​២៤ ​របស់ប្រទេសបារាំងនៅក្នុងទីក្រុង ហ្សេរុយសាឡឹម លោក Andrew Hilliar បាននិយាយថា មានសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្នចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយសូម្បីតែការរុញច្រានខ្លះប្រឆាំងនឹងការអត្ថាធិប្បាយរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ ប៉ៃឌិន ដែលថា កិច្ចព្រមព្រៀងបទឈប់បាញ់អាចកើតមានឡើងនៅដើមសប្តាហ៍ក្រោយ។

លោក Andrew Hilliar បាននិយាយបន្ថែមទៀតថា “កិច្ចពិភាក្សាកំពុងបន្តរវាងក្រុមហាម៉ាស់ និង មន្ត្រីអ៊ីស្រាអែលនៅសប្តាហ៍នេះនៅក្នុងទីក្រុងដូហានៃប្រទេសកាតា [ជាមួយនឹង] កិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយភាគីពាក់ព័ន្ធមួយចំនួន ដើម្បីកសាងសន្ទុះនៅមុនថ្ងៃបុណ្យរ៉ាម៉ាដានចូលមកដល់ [… ] ដោយការលេចធ្លាយព័ត៌មានលម្អិតនៃកិច្ចពិភាក្សាបទឈប់បាញ់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសាកល្បង និង ញុះញង់​ ​និង ​ជម្រុញ​ភាគី​ទាំង​ពីរ​ឈាន​ដល់ក្នុងកម្រិតណាមួយ​នៃ​កិច្ច​ព្រម​ព្រៀង​”​៕

ប្រភព៖ FRANCE 24, ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ 

អត្ថបទពាក់ព័ន្ធ

Back to top button