ព័ត៌មានជាតិ

សូមស្វាគមន៍ នាវាទេសចរណ៍ CRYSTAL SYMPHONY

យោងតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នា ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ មាននាវាទេសចរណ៍មួយគ្រឿងឈ្មោះ CRYSTAL SYMPHONY សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង ២៣៨.០១ ម៉ែត្រ និងទទឹងប្រវែង ៣០.២០ ម៉ែត្រ   បានចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ  វេលាម៉ោង ១២: ០៥នាទី​ ថ្ងៃត្រង​ ដោយមានចំនួនភ្ញៀវទេសចរ ៣១៣នាក់ ស្រី ១៥៤នាក់ មានចំនួន ២៥ សញ្ជាតិ និងនាវិកចំនួន ៤៤៣នាក់ ស្រី ៩៦នាក់មានចំនួន ៤៩ សញ្ជាតិ​  និង ភ្ញៀវមានចំនួនសញ្ជាតិដែលមានច្រើនជាងគេគឺ ជនជាតិ អាមេរិច ១៩៣នាក់​  និងអង់គ្លេសចំនួន ២៤នាក់ បានធ្វើដំណើមកពីប្រទេសថៃចូលមកកម្ពុជា​ ហេីយនឹងចាកចេញទៅកាន់ប្រទេសវៀតណាមនៅយប់ថ្ងៃដដែលវេលាម៉ោង ២០:០០នាទីយប់ ៕

អត្ថបទពាក់ព័ន្ធ

Back to top button