ព័ត៌មានជាតិ

សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាខេត្តកំពង់ចាម ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ៥៧២ ដែល​មាន​ជនត្រូវចោទ​​ចំនួន ១នាក់ ឈ្មោះ ឈុន ហុងលុយ ភេទប្រុស ត្រូវបាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ចោទប្រកាន់​ពីបទល្មើសជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុញៀន​ ប្រព្រឹត្តនៅស្រុកកងមាស ​ខេត្តកំពង់ចាម អំឡុងខែមិថុនា ឆ្នាំ២០២៣។ 

មាន​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​ក្រោម​ម្សៅថ្លា​មេតំហ្វេតាមីន ទម្ងន់ ១៤៩,០៧ គីឡូក្រាម។

ក្រុមប្រឹក្សាជំនុំជម្រះ​ នៃសាលាខេត្តកំពង់ចាម បាន​ផ្តន្ទាទោស​ឈ្មោះ ឈុន ហុងលុយ ភេទប្រុស ដាក់ពន្ធនាគារ ១៤ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២០លានរៀល ពីបទល្មើស​​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន។

អត្ថបទពាក់ព័ន្ធ

Back to top button